ព័ត៌មានសន្តិសុខសង្គម

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបក្រុមប្លន់ប្រដាប់អាវុធនៅខេត្តកំពត រហូតចាប់បានជនដៃដល់នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបក្រុមប្លន់ប្រដាប់អាវុធនៅខេត្តកំពត រហូតចាប់បានជនដៃដល់នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៥៖០០នាទី មានករណីលួចមានស្ថានទម្ងន់ទោស មួយកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណខ្មៅ សេរី២០២៣ ប្រដាប់ដោយអាវុធខ្លី១ដើមមិនស្គាល់ម៉ាក បានធ្វើសកម្មភាពចូលក្នុងផ្ទះប្រជាពលរដ្ឋលក់ដូរឈ្មោះ សៅ ភាន់ ភេទស្រី អាយុ៣៤ឆ្នាំ នៅចំណុចភូមិដើមពោធិ៍ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ភ្ជង់ប្លន់យកគ្រឿងអល្លង្ការ លុយ និងទូរសព្ទ ហើយគេចខ្លួនបាត់តែម្តង។ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់មានឈ្មោះ អេង កុសល ភេទប្រុស ជនជាតិខ្មែរ នៅចំណុចភូមិព្រៃតាព្រិត្ត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត និងមុខសញ្ញាសេស សល់ម្នាក់ទៀតរត់គេចខ្លួន។ រហូតដល់ថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៦ និង៥០នាទី កម្លាំងជំនាញរបស់នាយកដ្ឋាន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក […]

ព័ត៌មានសន្តិសុខសង្គម

ជនសង័្សយម្នាក់ក្នុងចំណោមបក្សពួកផ្សេងទៀតត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនក្នុងករណីហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោសបណ្តាលឱ្យស្លាប់

ជនសង័្សយម្នាក់ក្នុងចំណោមបក្សពួកផ្សេងទៀតត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនក្នុងករណីហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោសបណ្តាលឱ្យស្លាប់ ជនសង័្សយម្នាក់ក្នុងចំណោមបក្សពួកផ្សេងទៀតត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនក្នុងករណីហិ–ង្សា បណ្តាលឱ្យស្លា–ប់ កាលពីរថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២២និង៣០នាទី កន្លង់ទៅ ស្ថិតនៅចំណុចក្រុម ទី៩ ភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ខេត្តបាត់ដំបង ជនសង្ស័យខាងលើ រួមជាមួយបក្សពួកចំនួន ០៣ នាក់ ទៀត ជិះម៉ូតូ០២ គ្រឿង ម៉ាកហុងដាឌ្រីម និង ប្រើប្រាស់កាំបិតផ្គាក់ បានធ្វើសកម្មភាព ដេញកាប់ទៅលើជនរងគ្រោះមួយក្រុមទៀតដែលមានគ្នា០៧នាក់ ជិះមូតូ០៣គ្រឿង លុះដល់ចំណុចកើត ហេតុខាងលើ ជនសង្ស័យ បានកាប់ត្រូវចំជនរងគ្រោះ ម្នាក់ ឈ្មោះ លក សាវៀង ភេទប្រុស រស់នៅក្រុមទី៥ ភូមិ តាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ចំត្រង់ក្បាល ផ្នែក ខាងលើមួយកាំបិត ដេកដួលនៅហ្នឹងកន្លែង ហើយត្រូវបានអ្នកភូមិបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង តាមរថយន្តសង្រ្គោះឃុំភ្នំសំពៅពេលទៅដល់មន្ទីរពេទ្យដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេកជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ ភ្លាមៗសមត្ថកិច្ចនគរបាលទៅដល់កន្លែងកើតហេតុនិងធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតពេលកំណត់មុខ សញ្ញាបាន និងឈានដល់ការឃាត់ខ្លួនយុវជនម្នាក់នេះ ហើយនៅពេលធ្វើការសាកសួរ រូបគេបានឆ្លើយសារភាពថា គេពិត […]

ព័ត៌មានជាតិ

រដ្ឋបាលរាជធានី ៖ កីឡាករ មកចូលរួមព្រះរាជពិធីអុំទូក ខាងមុខនេះ ហាមដាច់ខាត មិនអោយមានអំពើហិង្សាកើតឡើង ផ្តើមចេញពីពាក្យសំដី «ទូកចាញ់ នៅមនុស្ស»

រដ្ឋបាលរាជធានី   ៖ កីឡាករ មកចូលរួមព្រះរាជពិធីអុំទូក ខាងមុខនេះ ហាមដាច់ខាត មិនអោយមានអំពើហិង្សាកើតឡើង ផ្តើមចេញពីពាក្យសំដី «ទូកចាញ់ នៅមនុស្ស» ភ្នំពេញ៖  រដ្ឋបាលរាជធានី រៀបចំធ្វើពិធីបួងសួងសុំសេចក្តីសុខជូន ប្រជាពលរដ្ឋ ក្នុងរាជធានី និងខេត្ត និងកីឡាករ មកពីរាជធានី ខេត្តទាំងអស់ ដែលមកចូល រួម ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខណៈដែល លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងលោកស្រី អញ្ជើញជា អធិបតីភាព នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ។ ក្នុងឱកាសនោះ លោក ឃួង ស្រេង បានផ្ដាំផ្ញើទៅដល់កីឡាករ កីឡាការិនីអុំទូកទាំងអស់ នៅក្នុងអំឡុងនៃការប្រកួតអុំទូក នៅក្នុងព្រះរាជពិធីអុំទូក អកអំបុក សំពះព្រះខែ ខាងមុខ នេះ ហាមដាច់ខាតមិនអោយមានអំពើហិង្សាកើតឡើងផ្តើមចេញពីពាក្យសំដី «ទូកចាញ់ នៅមនុស្ស» កិច្ចការនេះ យើងក៏បានអោយអាជ្ញាធរ […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រយៈពេលបីខែកន្លងមកនេះ កម្មវិធីអាទិភាពចំនួនប្រាំ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣បានអញ្ជើញចូលរួមសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ នៅសណ្ឋាគារសុខា។ក្នុងព្រឹត្តិការណ៍នេះសម្ដេចធិបតីបានថ្លែងថា ក្នុងរយៈពេលបីខែមកនេះរាជរដ្ឋាបាលបានដាក់ចេញជាបន្តបន្ទាប់នូវកម្មវិធីគោលនយោបាយអាទិភាពចំនួនប្រាំ និងបានដាក់ឱ្យប្រើប្រាស់រួចហើយ ។ កម្មវិធីគោលនយោបាយអាទិភាពចំនួន៥ រួមមាន៖ ១.យុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (២០២៣-២០២៨ ),២.ការពង្រឹងមូលនិធិសមធម៌សុខាភិបាលសម្រាប់គ្រួសារក្រីក្រនិង គ្រួសារងាយរងហានិភ័យ ,៣.កម្មវិធីការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសជាមួយការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដល់បុគ្គលស្វាយនិយោជន៍ និងអ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស. តាមគោលការណ៍ស្ម័គ្រចិត្ត , ៤. កម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និង ទី៥ .ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិកម្មបែបថ្មី ។ សម្តេចធិបតីបន្តថាក្នុងអំឡុងពេលនេះដែរក្នុងចំណោមវិធានការកន្លឺះដែលមានចរិតជាការកែទម្រង់ស្ថាប័នរាជរដ្ឋាភិបាលបានសម្រេចរៀបចំនូវគណៈកម្មការជាតិចំនួនបីរួមមាន៖ គណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងកំណែទម្រង់រដ្ឋបាលសាធារណៈ,គណៈកម្មការជាតិជំរុញការអនុវត្តវិធានគន្លឹះក្នុងវិស័យអប់រំនិងគណៈកម្មការជាតិជំរុញការអនុវត្តវិធានគន្លឹះក្នុងវិស័យសុខាភិបាល។ ទន្ទឹមនេះរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវការរៀបចំនិងកិច្ចដំណើរការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការផងដែរ ។ សម្តេចធិបតីបន្តថា សប្តាហ៍កន្លងទៅនេះនៅក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី ១៩ សម្តេចក៏បានសម្រេចដាក់ចេញវិធានការមុតស្រួចដែលមានចរិតជាការ កែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីដើម្បីជំរុញដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជាក៏ដូចជាការឆ្លើយតបកង្វល់ របស់ផ្នែកឯកជនដែលមានជិត ២០០ ដើម្បីកាត់បន្ថយថ្លៃធ្វើធុរកិច្ចនិងការសម្រាលបន្ទុករបស់ប្រជាជនទូទៅ៕

ព័ត៌មានសន្តិសុខសង្គម

នាយនគរបាលប៉ុស្តិ៍ឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ លោក យឹង សំអឿន ហៅ ដួង ត្រូវស្នងការដកបញ្ឈរជើង និងតែងតាំងមេប៉ុស្តិ៍ស្តីទី

នាយនគរបាលប៉ុស្តិ៍ឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ លោក យឹង សំអឿន ហៅ ដួង ត្រូវស្នងការដកបញ្ឈរជើង និងតែងតាំងមេប៉ុស្តិ៍ស្តីទី ខេត្តក្រចេះ ៖ ហេតុការណ៍នេះបានកើតឡើងនៅក្នុងកម្មពិធីបុណ្យកឋិនទាន វត្តអូរលុង ស្រុកស្នួល ខេត្តក្រចេះ កាលពីយប់ថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ។ ខណៈលោកមេប៉ុស្តិ៍រូបនោះ ដែលមើលទៅហាក់ដូចស្ថិតក្នុងស្ថានភាពស្រវឹងស្រា បានឡើងទៅសួរនាំ ហើយក៏បិទល្ខោនមិនឲ្យសម្តែងបន្តតែម្តង ដោយចោទប្រកាន់ថា ក្រុមល្ខោននោះមិនមានច្បាប់អនុញ្ញាត ដែលផ្ទុយពីទៅសួរនាំគណៈកម្មការអាចារ្យវត្ត ឬចៅអធិការវត្ត ដែលជាអ្នកជួលវង់ល្ខោនមកសម្តែងនោះទេ ។ ក្រុមអ្នកលេងល្ខោនផ្ទុះប្រតិកម្ម និងហួសចិត្តចំពោះលោកមេប៉ុស្តិ៍វ័យក្មេងម្នាក់ ឈ្មោះ លោក យឹង សំអឿន ហៅ ដួង នៅស្រុកស្នួល ខេត្តក្រចេះ ដែលបានធ្វើរឿងដ៏មិនសមទំនង ចុះទៅបិទល្ខោនពួកគាត់កំពុងតែសម្តែងសុខៗ ធ្វើឱ្យប្រជាពលរដ្ឋជាអ្នកទស្សនាបានសម្តែងការក្តៅក្រហាយឡើងឈូរឆតែម្តង ព្រោះតែពួកគាត់មិនពេញចិត្តទៅនឹងទង្វើដ៏ចម្លែករបស់មេប៉ុស្តិ៍រូបនេះ ។ តាមបណ្តាញសង្គម facebook បានលើកឡើងថា  ករណីមេប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចា ខេត្តក្រចេះ ចុះទៅរករឿងនិងបញ្ឈប់ការសំដែង សិល្បៈល្ខោនបាសាក់ ក្នុងពិធីបុណ្យកឋិនមួយនៅវត្តក្នុងភូមិ អូរលុង ឃុំស្រែចា […]

ព័ត៌មានសន្តិសុខសង្គម

ស្រ្ដីម្នាក់ជិះម៉ូតូឌ្រីមសង់ ស្រែកចោរៗ តាមពីក្រោយម៉ូតូចោរឆក់កាបូបរបស់ខ្លួន រហូតដល់ស្តុបវត្តកំពែង ក្នុងសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែមានបក្ខពួកជនសង្ស័យជាអ្នកបិទគូទធាក់ម៉ូតូ របស់ជនរងគ្រោះបណ្ដាលឲ្យដួលបោកផ្កាប់មុខនឹងថ្នល់​ រងរបួសធ្ងន់ ហេីយនាំគ្នាជិះគេចខ្លួនបាត់អស់ទៅ ជនរងគ្រោះ​ត្រូវបានរថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែក​ពោធិចិនតុង​ មកដឹកយកទៅសង្គ្រោះ