ព័ត៌មានសន្តិសុខសង្គម

ប្ដឹងទាមទារដីកសិដ្ឋានសោះ បែរជាមករឹបអូសដីលំនៅឋានកំពុងរស់នៅទៅវិញ

ប្ដឹងទាមទារដីកសិដ្ឋានសោះ បែរជាមករឹបអូសដីលំនៅឋានកំពុងរស់នៅទៅវិញ ខេត្តព្រះសីហនុ ៖ ពិតជាប្លែកមែន រឿងរ៉ាវជម្លោះដីធ្លីមួយកន្លែង ដែលស្ថិតនៅក្នុងភូមិបឹងវែង សង្កាត់វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ  ត្រូវបានប្រជាពលរដ្ឋមួយគ្រួសារ កើតទុក្ខមិនសុខចិត្ត សុំប្រមុខថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធ  ជួយស្វែងរកយុត្តិធម៌  ខណៈដែលប្រធានកសិដ្ឋានម្នាក់ ប្ដឹងពួកគាត់ទាមទារដីកសិដ្ឋាន បានសម្រេចហើយ បែរជាមកបន្តរឹបអូសយកដីលំនៅដ្ឋាន របស់ពួកគាត់ កំពុងរស់នៅទៅវិញ ធ្វើឲ្យពួកគាត់ប្រឈមនឹងការបាត់បង់ ផ្ទះសំបែង គ្មានទីជំរក។ បើតាមលោកស្រី ឆឹង គីមអាយ បានរៀបរាប់ប្រាប់មហាជន ក៏ដូចជាសារព័ត៌មានឲ្យដឹងថា លោកស្រី បានរស់នៅលើដីទីតាំងនេះ  ចាប់តាំងពីឆ្នាំ 1979 មកម្ល៉េះ ហើយនៅក្នុងឆ្នាំ 1980 ឪពុករបស់លោកស្រី ឈ្មោះ ឆឹង គីមអេង បានបង្កើតកសិដ្ឋានចម្ការម្រេច នៅក្នុងស្រុកព្រៃនប់ ដោយដាក់ឈ្មោះថា កសិដ្ឋានម្រេចវាលរេញ នាយកដ្ឋានក្សេត្រសាស្ត្រក្រសួងកសិកម្ម ដែលមានទីតាំង នៅក្នុងភូមិសារ៉ាយ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដែលជាកសិដ្ឋានទី១ មានដំបូងគេបង្អស់ បន្ទាប់មកទៀត ដល់ឆ្នាំ 1983 […]