ព័ត៌មានសន្តិសុខសង្គម

ម្ចាស់ប្រេន Lakamo

នៅវេលាម៉ោងជាង១១យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ មានករណីចោរម្នាក់បានចូលទៅផ្ទះម្ចាស់ប្រេន Lakamo នៅខណ្ឌជ្រោយចង្វារ រួចហើយបានភ្ជង់អ្នកបើកឡាន ឲ្យនាំចូលទៅក្នុងបន្ទប់របស់ជនរងគ្រោះ! ពេលនោះ ដោយមានការប្រតាយប្រតប់គ្នាជនល្មើសដែលមានម្នាក់ឯង ​បានបាញ់ជនរងគ្រោះជាប្តីចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង! បន្ទាប់មក ខ្មាន់កាំភ្លើងបានគំរាមទារលុយចំនួន២០ម៉ឺនដុល្លារ ពីក្រុមគ្រួសារជនរងគ្រោះ ហើយបើមិនឲ្យទេ ជនរងគ្រោះប្រមាណ១២នាក់នៅក្នុងផ្ទះ នឹងត្រូវបាញ់សម្លាប់ទាំងអស់!​ ព័ត៌មាននេះត្រូវបានកម្លាំងអាវុធហត្ថដឹង ហើយក៏ចាប់ផ្តើមឡោមព័ទ្ធ ក៏ជនល្មើសបាញ់សម្លាប់ខ្លួនឯងតែម្តង! ដោយឡែកកញ្ញា សុខ លីន តារា TikTok និងជា BA ឲ្យក្រុមហ៊ុននេះ ភ័យពេក ក៏លោតពីលើផ្ទះបណ្តាលឲ្យជង់ចំក រងរបួសធ្ងន់យកទៅសង្គ្រោះនៅមន្ទីពេទ្យ! នៅពេលនេះកម្លាំងអាវុធហត្ថកំពុងបន្តនីតិវិធីយ៉ាងយកចិត្តទុកដាក់!