ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមប្រកាសផ្សព្វផ្សាយ “របាយការណ៍ថ្នាក់ជាតិ ស្តីពី លទ្ធផលចុងក្រោយនៃជំរឿន សេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២”

សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមប្រកាសផ្សព្វផ្សាយ “របាយការណ៍ថ្នាក់ជាតិ ស្តីពី លទ្ធផលចុងក្រោយនៃជំរឿន សេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២” “ទិន្នន័យ គឺសំខាន់ណាស់ ព្រោះជាផែនទី និងត្រីយ៍វិស័យសម្រាប់យើងទាំងក្របខណ្ឌរៀបចំគោលនយោបាយ និងសេដ្ឋកិច្ច” ដូចនេះជំរឿនសេដ្ឋកិច្ច គឺដើម្បីចងក្រងស្ថិតិមូលដ្ឋានគ្រឹះស្តីពីអង្គភាពសេដ្ឋកិច្ច និងបង្កើតបញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្ដល់នូវព័ត៌មានសំខាន់ៗស្តីពីស្ថានភាពនៃសកម្មភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច សម្រាប់ការរៀបចំគោលនយោបាយ ផែនការ និងអ្នកពាក់ព័ន្ធដទៃទៀត។ ទិន្នន័យ និងស្ថិតិដែលទាញចេញពីទិន្នន័យមានគុណភាព និងដែលអាចជឿទុកចិត្តបាន គឺជាធាតុចូល និង ភស្តុតាង ដែលអ្នកធ្វើគោលនយោបាយត្រូវការជាចាំបាច់ សម្រាប់ការរៀបចំគោលនយោបាយ, យុទ្ធសាស្ត្រ, និងផែនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនានា ឱ្យចំគោលដៅ សម្រាប់រយៈពេលខ្លី, មធ្យម និងវែង។ លទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ បានបង្ហាញថា អង្គភាពសេដ្ឋកិច្ចសរុបទាំងអស់មានចំនួន ៧៥៣ ៦៧០ ដែលកើនឡើង ៤៩%បើធៀបនឹងជំរឿន សេដ្ឋកិច្ចឆ្នាំ២០១១ ដែលមានចំនួន ៥០៥ ១៣៤។ អង្គភាពសេដ្ឋកិច្ចទាំងអស់នៅឆ្នាំ២០២២ មាន ៥២,៥% នៅទីប្រជុំជន និង៦៩,១% ជាអង្គភាពសេដ្ឋកិច្ចដែលមានភាពជាម្ចាស់តំណាងជាស្ត្រី។ អង្គភាពសេដ្ឋកិច្ចទាំងអស់ បានស្រូបយកកម្លាំងពលកម្មសរុបចំនួន […]

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើងប្រុសស្រី ជិត៣០០នាក់ ក្នុងកោះពេជ្រ

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើងប្រុសស្រី ជិត៣០០នាក់ ក្នុងកោះពេជ្រ ភ្នំពេញ៖ នៅយប់ ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣ នៅក្នុងតំបន់ទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្មេងទំនើងប្រុសស្រីទាំងអស់គឺមានចំនួន ២៤៦នាក់ ដែលត្រូវបានឃាត់ខ្លួននិងធ្វើការណែនាំ រួចអនុញ្ញាតឱ្យទៅគេហដ្ឋានវិញ ខណៈដែលម៉ូតូមួយចំនួនដែលមានការកែច្នៃអត់មានឯកសារ និងអត់មានស្លាកលេខត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមនធ្វើការបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីឱ្យម្ចាស់ម៉ូតូទៅផ្តល់ឯកសារនិងធ្វើការដោះស្រាយ បើសិនជាមានឯកសារត្រឹមត្រូវ សមត្ថកិច្ចនឹងប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ។ ប្រភពព័ត៌មានបានបញ្ជាក់ថា ប្រតិបត្តិការឃាត់ខ្លួននិងអប់រំណែនាំនេះ ដោយសារតែសកម្មភាពជាក់ស្ដែងកើតមានឡើងនៅលើដងផ្លូវ អំពើហិង្សា វ៉ៃ កាប់ ចាក់ ប្រើអាវុធមុតស្រួច កំពុងកើតមានឡើងជាបន្តបន្ទាប់ ដោយសារតែក្មេងទំនើងទាំងនេះ។ សមត្ថកិច្ចបានបញ្ជាក់ថា លោកនឹងប្ដេជ្ញាចិត្តក្នុងការបង្ក្រាបក្មេងទំនើង ខណៈដែលពួកនេះបង្កភាពអនាធិបតេយ្យនៅលើដងផ្លូវ ដែលពួកគេបានធ្វើសកម្មភាពប្រើអំពើហិង្សាវ៉ៃកាប់ចាក់គ្នានៅលើដងផ្លូវ នាពេលយប់អធ្រាត្រនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជា​សមត្ថកិច្ច​គ្រប់ខណ្ឌតាម​ចាប់​អ្នក​បើករថយន្ត​បុក​មនុស្ស​ស្លា​.​ប់​មួយ​គ្រួសារ ក្នុង​សង្កាត់​ស្រះ​ចក

ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជា​សមត្ថកិច្ច​គ្រប់ខណ្ឌតាម​ចាប់​អ្នក​បើករថយន្ត​បុក​មនុស្ស​ស្លា​.​ប់​មួយ​គ្រួសារ ក្នុង​សង្កាត់​ស្រះ​ចក រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៣​នេះ ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ដល់​សមត្ថកិច្ច​ចម្រុះ​រាជធានី​ភ្នំពេញ ត្រូវ​ស្រាវជ្រាវ​ស្វែងរក​ចាប់​អ្នក​បើករថយន្ត​ដែល​រត់គេច​ខ្លួន ក្រោយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បុក​អ្នក​ជិះ​ម៉ូតូ​០១​គ្រឿង បណ្តាល​ឱ្យ​បាត់បង់​ជីវិត​និង​បួស នៅ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ បាន​ដាក់​បទបញ្ជា​លោក​-​លោកស្រី​ស្នងការ​រង ដែល​ចុះ​ពង្រឹង​ការងារ​តាម​បណ្ដា​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​យកចិត្ដទុកដាក់​ក្នុង​ដឹកនាំ​ពង្រឹង​ការងារ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​បង្ការ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​ដោយ​ម៉ឺងម៉ាត់​បំផុត ដើម្បី​ស្វែង​យល់ និងរ​កវី​ធី​សាស្ត្រ​ក្នុង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ឱ្យ​មានការ​គោរព​វិន័យ សីលធម៌​ស្មោះត្រង់ វិជ្ជាជីវៈ​របស់​មន្ត្រី​ជំនាញ ពេល​ចុះ​អនុវត្ត​ច្បាប់ ។ ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ ក៏​បាន​កត់សម្គាល់​ឃើញ​ថា ប៉ុន្មាន​ថ្ងៃនេះ កើតឡើង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឱ្យ​របួស និង​ស្លា​.​ប់​បាន​កើត​ឡើងជា​បន្តបន្ទាប់​។ ជា​ពិសេស​ក្នុង​ករណី​បើ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង បើ​មាន​អ្នក​បង្ក ព្យាយាម​រត់គេច មន្ត្រី​ជំនាញ ត្រូវ​ស្រាវជ្រាវ​តាម​ឃាត់​ចាប់​យក​មក​អនុវត្តន៍​ច្បាប់​ឲ្យ​បាន​តឹង​រឹង​បំផុត ។ ជា​ពិសេស​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​យប់​អធ្រាត្រ​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៣ នៅ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ បង្ក​ដោយ​រថយន្ត​០១​គ្រឿង […]

ព័ត៌មានសន្តិសុខសង្គម

នារីស្រស់សោភាម្នាក់ គិតខ្លីយកខ្សែកាបូបចងកសម្លាប់ខ្លួនក្នុងបន្ទប់ ក្រោយឈ្លោះគ្នាទាញកាំបិតដេញកាប់ប្តីផ្អើលអ្នកជិតខាង

រាជធានីភ្នំពេញ ៖ នារីស្រស់សោភាម្នាក់ មានវិបត្តិផ្លូវចិត្ត បានគិតខ្លីជ្រើសយកផ្លូវបញ្ចប់ជីវិត ដោយចងកស្លាប់ជាប់នឹងចង្រឹងបង្អួចបន្ទប់ជួល យ៉ាងអាណោចអាធ័ម ទុកឲ្យសាច់ញាតិទ្រហ៊ោយំនឹកស្តាយស្រណោះ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៥៥នាទី ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ចំណុចបន្ទប់ជួលលេខ១០ ទីតាំងដីឡូតិ៍លេខ៩៣ ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សុខ ស្រីណែត ភេទស្រី អាយុ២១ឆ្នាំ មុខរបរនៅផ្ទះទីលំនៅភូមិអណ្ដូង សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ បានយកខ្សែកាបូប ចងកសម្លាប់ខ្លួន ។ របាយការណ៍បានឲ្យដឹងទៀតថា តាមការបំភ្លឺពីឈ្មោះ ស៊ុន បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ ជាប្ដីរបស់ជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោង១០និង៥៥នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ខ្លួននិងប្រពន្ធបានរស់នៅជាមួយគ្នារយៈពេលជាង៣ឆ្នាំមកហើយ តែមិនបានរៀបការទេ, ហើយកន្លងមកប្រពន្ធរបស់គាត់ធ្លាប់ប្រើប្រាស់សារធាតុញៀន និងមួយរយៈនេះប្រពន្ធខ្ញុំមានអាការៈពិបាកដេក ដោយបានប្រើប្រាស់ថ្នាំងងុយដេកអស់ជាច្រើន។ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ពេលភ្ញាក់ពីដេក ប្ដីប្រពន្ធគាត់បានឈ្លោះប្រកែកគ្នាហើយប្រពន្ធគាត់បានយកកាំបិតដេញកាប់គាត់ ទើបគាត់បានរត់ចេញទៅស្នាក់នៅផ្ទះបងប្អូន […]

ព័ត៌មានសន្តិសុខសង្គម

ឃាតករដែលសម្លាប់នារីជាសង្សារនៅក្នុងបន្ទប់ជួរ

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំង ខណៈម្តាយបាត់កូន ២ថ្ងៃមកហើយ រកមិនឃើញ បែរជាមកឃើញកូនស្លាប់ក្នុងបន្ទប់ជួលមួយកន្លែង ដោយសភាពចងក និងមានចាក់សោរទ្វារពីខាងក្រៅទៅវិញ ខណៈសមត្ថកិច្ចបើកការស្រាវជ្រាវ ធ្វើកោសល្យវិច្ឆ័យទើបដឹងថា នាងត្រូវបានជនដៃដល់ម្នាក់ ជាសង្សារ ខ្ទប់មាត់និងច្រមុះរហូតស្លាប់ រួចលើកសពទៅព្យួរក បង្វែងដានថាជាករណីចងកស្លាប់ដាយខ្លួនឯងកុំឲ្យគេសង្ស័យ! ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ជាង៤ល្ងាច ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលមួយកន្លែង ជាន់ទី២ផ្ទះលេខ២៣៣ ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមការបញ្ជាក់ពីសាច់ញាតិ បានប្រាប់ SBL News ឲ្យដឹងថា សពដែលស្លាប់មានឈ្មោះ ស៊ីម រ៉ាឌី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ រស់នៅក្នុងឃុំព្រៃគុយ ខេត្តកំពង់ធំ ស្នាក់នៅបន្ទប់ជួល ផ្សេងពីបន្ទប់ដែលកើតហេតុនេះ លេខ១២C ទីតាំងផ្ទះគ្មានលេខ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានៅភ្នំពេញ និងបានបាត់ខ្លួន ២ថ្ងៃមកហើយ ចាប់ពីរថ្ងៃទី០៥ ដល់ថ្ងៃទី០៩ខែធ្នូ មកម្ល៉េះ […]

ព័ត៌មានសន្តិសុខសង្គម

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងបើកការស្រាវជ្រាវករណីជនស៉ីវិលម្នាក់ ដកកាំភ្លើងគំរាមប្រជាពលរដ្ឋ ហើយអះអាងថា «ជានគរបាលព្រហ្មទណ្ឌក្រសួង»!

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងបើកការស្រាវជ្រាវករណីជនស៉ីវិលម្នាក់ ដកកាំភ្លើងគំរាមប្រជាពលរដ្ឋ ហើយអះអាងថា «ជានគរបាលព្រហ្មទណ្ឌក្រសួង»! នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃើញនូវការចែកចាយវីដេអូមួយនៅតាមបណ្ដាញសង្គម ហើយភ្ជាប់ជាមួយខ្លឹមសារថា «ដកកាំភ្លើងអាមេគំរាមរួចបោះពាក្យសម្ដីថា ខ្លួនធ្វើការនៅព្រហ្មទណ្ឌក្រសួង»។ បន្ទាប់ពីទទួលបានព័ត៌មាននេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យបើកការស្រាវជ្រាវបន្ទាន់ភ្លាមៗ។ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ប្រធាននាយកដ្ឋាន, ការិយាល័យជំនាញកំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត និងស៉ើបអង្កេតករណីនេះឲ្យបានម្មត់ចត់បំផុត។ ក្នុងករណីរកឃើញថា បុគ្គលនេះជាមន្ដ្រីរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនោះ នាយកដ្ឋានមិនគាំទ្រជាដាច់ខាតចំពោះការប្រព្រឹត្តបែបនេះ ដោយនឹងសុំគោលការណ៍ថ្នាក់ដឹកនាំ អនុវត្តវិន័យកងកម្លាំង។ ក្នុងករណីស្រាវជ្រាវរកឃើញថា បុគ្គលនេះមិនមែនជាកងកម្លាំង ហើយយកឈ្មោះអង្គភាព នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទៅប្រើប្រាស់ប្រព្រឹត្តសកម្មភាពបែបនេះ, នាយកដ្ឋាននឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត និងឲ្យរហ័សជាទីបំផុត។ អាស្រ័យហេតុនេះ សូមសាធារណៈជន ឬបណ្ដាញព័ត៌មាន មេត្តាផ្ដល់ព័ត៌មានបន្ថែមពាក់ព័ន្ធករណីនេះ ឬអត្ដសញ្ញាណរបស់បុគ្គលខាងលើ មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីងាយស្រួលក្នុងការស្រាវជ្រាវ និងមានមូលដ្ឋានបន្ថែមដើម្បីចាត់ការតាមផ្លូវច្បាប់។ សូមថ្លែងអំណរគុណចំពោះការសហការផ្ដល់ព័ត៌មានរបស់អស់លោកអ្នក៕

ព័ត៌មានសន្តិសុខសង្គម

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបក្រុមកាប់ប្លន់យកម៉ូតូ នៅរាជធានីភ្នំពេញ, ជនដៃដល់២នាក់ ត្រូវចាប់ខ្លួនបាននៅខេត្តកំពង់ធំ

កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៧៖១០នាទី មានករណីកាប់ប្លន់យកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ផ្លាកលេខភ្នំពេញ1JR-9590 ពីជនរងគ្រោះឈ្មោះ ឆាយ សំណាប់ ភេទប្រុស អាយុ២០ឆ្នាំ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ បង្កឡើងដោយជនសង្ស័យមួយក្រុមមានចំនួន៤នាក់ ជិះម៉ូតូចំនួន២គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅ កាំបន្ទះមុខក្រោយពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ និងម៉ាកស្កុបពី ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩។ ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន បានដឹកនាំ​ និងសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំនិងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានស្រាវជ្រាវតាមជំនាញនីតិវិធី រហូតកំណត់បានអត្តសញ្ញាណជនសង្ស័យ និងទីតាំងលាក់ខ្លួន។ ឆ្លងតាមលទ្ធផលនៃការស៊ើបអង្កេត សមត្ថកិច្ចយើងកំណត់បានទីតាំងរបស់ជនសង្ស័យ រហូតដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៥៖៣០នាទី  កម្លាំងជំនាញយើងបានបន្តដឹកនាំសហការ ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ មានឈ្មោះដូចខាងក្រោម៖ ទី១៖ ឈ្មោះ  ឌុល ប្រាថ្នា ហៅ ដុល្លា ភេទប្រុស […]

ព័ត៌មានសន្តិសុខសង្គម

នារីជាម្ចាស់រថយន្តឲ្យបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់ … មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ កំពុងសាកសួរជនបង្កទៅតាមនីតិវិធី

ស្រ្តីស្រស់ស្អាតម្នាក់ ស្រវឹងស្រាបើករថយន្តស៊េរីទំនើប បុកបុរសជិះម៉ូតូអាគុយបណ្ដាលឱ្យស្លាប់នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ កំពុងសាកសួរជនបង្កទៅតាមនីតិវិធី។ សូមរំលឹកថា មានហេតុការដ៏រន្ធត់មួយបានកើតឡើង ដោយបុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីជិះម៉ូតូអាគុយសុខៗ ត្រូវបាននារីស្រសស្អាតស្រវឹងស្រាម្នាក់បើករថយន្តស៊េរីទំនើបបុកអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង ១៖៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ ម៉ាល័យ អាយុ៣៤ឆ្នាំ មុខរបរលើឥវ៉ាន់ក្នុងប្រលានយន្តហោះរស់នៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។ បុរសម្នាក់ដែលជាអ្នករត់កង់បីឥណ្ឌា ដែលបានឃើញហេតុការណ៍នេះផ្ទាល់ភ្នែក បានប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់ឃើញបុរសរងគ្រោះខាងលើជិះម៉ូតូអាគុយ ពណ៌ខ្មៅ មិនមានស្លាកលេខ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្ត ម៉ាក FORD MUSTANG ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2BW.0080 បើកបរដោយនារីស្រស់ស្អាតម្នាក់ រួមដំណើរដោយបុរស៣នាក់ទៀត បើកលឿនហើយរេពេញផ្លូវ ដោយសារតែស្រវឹងបានមកបុកបុរសម្នាក់ជិះម៉ូតូអាគុយអូសជាច្រើនម៉ែត្រ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ នៅពេលនោះ នារីដែលបើករថយន្តបង្ក បានចុះមកមានសភាពស្រវឹងស្រាជោគជាំ ក៏មានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះមកចាប់អ្នកបើករថយន្តបង្ក […]

ព័ត៌មានស៊ើបអង្កេត

មន្ត្រីរាជការនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មបានផ្តិតមេដៃ ស្នើសុំទៅក្រសួងឲ្យផ្លាស់ប្តូរ លោក អាង ណារិទ្ធ ចេញពីប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់។

មន្ត្រីរាជការនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មបានផ្តិតមេដៃ ស្នើសុំទៅក្រសួងឲ្យផ្លាស់ប្តូរ លោក អាង ណារិទ្ធ ចេញពីប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់។ បន្ទាយមានជ័យ៖ មន្ត្រីរាជការនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ បានផ្តិតមេដៃ ស្នើសុំទៅក្រសួងឲ្យផ្លាស់ប្តូរ លោក អាង ណារិទ្ធ ចេញពីប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ ។ យោងតាមលិខិតសូមគោរពជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់តាមរយៈឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យកម្មវត្ថុសំណើរសុំផ្លាស់ប្តូរលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយ៍កម្មសំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ។ ដោយគោរពជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីមេត្តាជ្រាបថា៖ ចាប់តាំងពីថ្ងៃប្រកាសចូលកាន់តំណែង(ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៩)របស់លោក អាង ណារិទ្ធ ជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយ៍កម្មសំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យរហូតដល់បច្ចុប្បន្នក្រោមការដឹកនាំលោកប្រធានមន្ទីររូបនេះធ្វើអោយមន្ត្រីក្រោមឱវាទទាំងអស់ជួបការលំបាកជាខ្លាំងក្នុងការអនុវត្តន៍ការងារ។ គ្មានភាពជាអ្នកដឹកនាំ គ្មានសាមគ្គីផ្ទៃក្នុង គ្មានសីលធម៌ គ្មានគុណធម៌ មានចរិកឆេវឆាវ ច្រឡោងខាមមានតែការគំរាមគំហែង សំដីអសុរោះ ប្រមាថម៉ាក់ងាយអ្នកក្រោមឱវាទ និងអែបអបសំដៅជាមួយអ្នកធំ ពុំមានទំនួលខុសត្រូវលើកិច្ចការងារដែលខ្លួនមានបញ្ហាឲ្យកូនចៅធ្វើ នៅពេលមានកំហុសបែរជាមិនទទួលខុសហើយអត្តនោម័តតែម្នាក់ឯង។ កាត់ប្រាក់រង្វាន់មន្ត្រីក្របខ័ណ្ឌនៃមន្ទីរដែលបម្រើចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដោយនិយាយថាពួកគាត់ចុះវាល មុខជាទទួលផលប្រយោជន៍ពីប្រជាពលរដ្ឋធ្វើអោយប៉ះពាល់អារម្មរណ៍មន្ត្រី ហើយនៅពេលមានកំហឹងបោះសំណុំឯកសារចោលនៅចំពោះមុខមន្ត្រី និងថវិការដែលទទួលបានពីការចុះបញ្ជីដីរដ្ឋនៅដែនព្រៃលិចទឹកតំបន់៣នៃបឹងទន្លេសាបភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ធ្វើការបែងចែកក្នុងឯកសារចុះហត្ថលេខាបើកថវិការមន្ត្រីខ្លះត្រូវបានចំនួន៧លានរៀល ជាក់ស្តែងកាត់នៅសល់ត្រឹមតែ៣លានរៀល និងមន្ត្រីខ្លះទៀតជាក់ស្តែងបានតែ២លានរៀល។ តម្រូវអោយប្រជាពលរដ្ឋបង់លុយចំនួន៥០ដុល្លារ លើការចុះហត្ថលេខាបញ្ជាក់ថតចម្លងត្រឹមត្រូវលើទម្រង់បែបបទប្រមូលទិន្នន័យក្បាលដីក្នុង១ក្បាលដី ដែលត្រូវយកទៅបង់ពន្ធប្រថាប់ត្រានៅសាខាពន្ធដាខេត្ត តម្រូវអោយប្រជាពលរដ្ឋបង់លុយចំនួន១០០ដុល្លារលើការចុះហត្ថលេខាចេញដិការអមលើកទី២ជំនួសដិការអមលើកទី១ដែលអស់សុពលភាព។ ប្រធានមន្ទីររូបនេះទទួលបានដីពីការបំបែកដីឡូតិ៍ចំនួន៧ក្បាលដីដែលធ្វើអោយមហាជនដើរនិយាយបរិហាពេញខេត្តនិងប៉ះពាល់កិត្តិយសដល់មន្ទីរនិងក្រសួង ហើយដោះស្រាយទំនាស់ដីធ្លីបែរជាទទួលបានចំណែកដីពីការដោះស្រាយទៅវិញធ្វើអោយភាគីនិងមហាជនអស់ជំនឿលើការដោះស្រាយនិងប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលជាក់ស្តែងប្រធានមន្ទីររូបនេះទទួលបានដីចំនួន៥ក្បាលដី ដែលផ្ទុយពីអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន។ […]