ព័ត៌មានសន្តិសុខសង្គម

នារីជាម្ចាស់រថយន្តឲ្យបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់ … មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ កំពុងសាកសួរជនបង្កទៅតាមនីតិវិធី

ស្រ្តីស្រស់ស្អាតម្នាក់ ស្រវឹងស្រាបើករថយន្តស៊េរីទំនើប បុកបុរសជិះម៉ូតូអាគុយបណ្ដាលឱ្យស្លាប់នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ កំពុងសាកសួរជនបង្កទៅតាមនីតិវិធី។

សូមរំលឹកថា មានហេតុការដ៏រន្ធត់មួយបានកើតឡើង ដោយបុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីជិះម៉ូតូអាគុយសុខៗ ត្រូវបាននារីស្រសស្អាតស្រវឹងស្រាម្នាក់បើករថយន្តស៊េរីទំនើបបុកអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង ១៖៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ ម៉ាល័យ អាយុ៣៤ឆ្នាំ មុខរបរលើឥវ៉ាន់ក្នុងប្រលានយន្តហោះរស់នៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។

បុរសម្នាក់ដែលជាអ្នករត់កង់បីឥណ្ឌា ដែលបានឃើញហេតុការណ៍នេះផ្ទាល់ភ្នែក បានប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់ឃើញបុរសរងគ្រោះខាងលើជិះម៉ូតូអាគុយ ពណ៌ខ្មៅ មិនមានស្លាកលេខ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្ត ម៉ាក FORD MUSTANG ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2BW.0080 បើកបរដោយនារីស្រស់ស្អាតម្នាក់ រួមដំណើរដោយបុរស៣នាក់ទៀត បើកលឿនហើយរេពេញផ្លូវ ដោយសារតែស្រវឹងបានមកបុកបុរសម្នាក់ជិះម៉ូតូអាគុយអូសជាច្រើនម៉ែត្រ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

នៅពេលនោះ នារីដែលបើករថយន្តបង្ក បានចុះមកមានសភាពស្រវឹងស្រាជោគជាំ ក៏មានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះមកចាប់អ្នកបើករថយន្តបង្ក យកទៅប៉ុស្តិ៍កាន់នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីសួរនាំតាមនិតិវិធី។

ចំណែកសមត្ថកិច្ចជំនាញ បានចុះមកវាស់វែងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ។ដោយឡែក សពសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឱ្យសាច់ញាតិដឹកទៅគេហដ្ឋានធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.